រាជធានីភ្នំពេញ៖អគ្គិភ័យបានឆាបឆេះគំនរចំបើងយ៉ាងសន្ឋោសន្ឋៅសង្ស័យមានគេលួចដុត ធ្វើឲ្យផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ២គ្រឿងចេញបាញ់ពន្លត់កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ មីនា ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ យ៉ាងណាក៏ដោយហេតុការណ៍នេះពុំបណ្តាលឲ្យរាលដាលឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ។
↧