
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២២ មីនា កន្លងមកឱ្យដឹងថា ចៅក្រមស៊ើបអង្កេតបារាំងបញ្ជាក់ថា «ករណីនៃការស្លាប់របស់បុរសជនជាតិបារាំងនិងកូនៗមិនមែនជាអត្តឃាតទេ» ។ ការអះអាងនេះគឺបន្ទាប់ពីបានចំណាយពេលក្នុងការស្រាវជ្រាវលើសំណុំរឿងជនជាតិបារាំង លោក ឡូរ៉ង់ វ៉ាលីយេ និងកូនៗរបស់គាត់បួននាក់ត្រូវ