
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៥ មីនា ២០១៣ ស្រុកថ្មពួក ត្រូវរងគ្រោះដោយសារខ្យល់ដ៏អាក្រក់បានបោកបក់ជាលើកទី២ បណ្តាលឱ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ៤ឃុំ គឺឃុំគំរូ ឃុំភូមិថ្មី ឃុំគោករមៀត និងឃុំថ្មពួក សរុបចំនួន៥២ខ្នង សាលារៀន៤ខ្នង របួសមនុស្សម្នាក់បែកក្បាល ។