
ខេត្តកំពត និង តាកែវ ៖ មានសកម្មភាពអាក្រក់ជាក់ស្តែង មានសាក្សីដឹងឮគ្រប់គ្រាន់ មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់បញ្ជាក់យ៉ាងច្បាស់លាស់ថា មានមន្ត្រីប៉ូលិសនិងប៉េអឹម៦នាក់ ដែលមានម្នាក់ជាមេខ្យល់ និងជាមេខ្លោងបានប្រមូលសាច់ញាតិរៀងៗខ្លួនមករំខានដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោមិនឱ្យវាស់ដីជូនម្ចាស់កម្មសិទ្ធិ ដោយបង្ខំឱ្យវាស់ដីទាំងនោះឱ្យពួកខ្លួនវិញ កាលពីព្រឹកថ្ងៃទី២២