
រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដង្ហែព្រះបរមសពព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ យាងមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នាវេលាម៉ោងប្រហែល២រសៀលថ្ងៃទី១៧ តុលា ២០១២ ដោយមានការអញ្ជើញចូលរួមបដិសណ្ឋារកិច្ច-គារវភក្តីភាពយ៉ាងក្តុកក្តួល ស្រណោះអាឡោះអាល័យ ពីមន្ត្រីអ្នកមុខអ្នកការ គ្រប់ស្រទាប់ជាន់ថ្នាក់