
ខេត្តព្រះសីហនុ ៖ រថយន្តស៊ីទែនដឹកប្រេងម៉ាស៊ូតមួយគ្រឿងរបស់ក្រុមហ៊ុនមួយបានក្រឡាប់ប្រះខ្លួនដេកនៅក្នុងប្រឡាយនៃចិញ្ចើមផ្លូវជាតិ បណ្តាលឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ មីនា ២០១៣ នៅតាមបណ្តោយវិថីសម្តេចទេព វង្ស (ពីវាលរេញទៅស្ទឹងហាវ) ចម្ងាយពីផ្លូវជាតិលេខ៤ ប្រមាណជាង១គីឡូម៉ែត្រ ។