
ខេត្តព្រះវិហារ ៖ បុរសជនជាតិថៃម្នាក់វ័យប្រហែល៤០ឆ្នាំបានលួចឆ្លងដែនចូលក្នុងខ្សែត្រៀមជួរមុខ ដោយខុសច្បាប់ចូលមកកម្ពុជាលើខ្នងភ្នំដងរែក ចំណុចភ្នំ៣៣៣ ខាងកើតប្រាសាទព្រះវិហារប្រហែល៣គីឡូម៉ែត្រ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ២០១៣ ហើយត្រូវកម្លាំងទ័ពកម្ពុជាវរសេនាតូចលេខ៣៧៥ របស់កងពលតូចលេខ៧ ធ្វើការ ឃាត់ខ្លួនសួរនាំ ។