
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៥ មីនា លោកបណ្ឌិតណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រួមដំណើរដោយសហការីជាច្រើនរូបទៀត បានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំយកកូនក្រពើចំនួន៥០ក្បាលទៅផ្តល់ជូនអង្គភាពកងយោធពលខេមរភូមិន្ទ កងពលតូចការពារដែនកោះលេខ៣១ នៃកងទ័ពជើងទឹកមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ។