
ខេត្ដបាត់ដំបង ៖ បុរស២នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដបុកអូសជាង៤០ម៉ែត្រ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៦ មីនា លើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ផ្លូវបំបែកជាបួន ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្ដគរ ។