
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ មីនា ២០១៣ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅព្រំប្រទល់សង្កាត់វាលស្បូវ និងព្រែកឯង ខណ្ឌមានជ័យ តភ្ជាប់ពីផ្លូវជាតិលេខ១ចូលក្នុងភូមិមិត្តភាព (ឬជិតព្រំប្រទល់ជំពុះក្អែក) ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ