
ខេត្តព្រៃវែង ៖ ក្រោយពីបានធ្វើការបណ្តុះបណ្តាលដោយជោគជ័យអស់រយៈពេលជាង១សប្តាហ៍ដល់សិក្ខាកាមចំនួន១០០នាក់នៅស្រុកព្រះស្តេច ក្រោមប្រធានបទស្តីពី គំនិតអភិវឌ្ឍន៍ ដែលផ្តួចផ្តើមរៀបចំឡើងដោយលោកហាស់ សាវ៉េត អភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២៤ មីនាកន្លងទៅនៅស្នាក់ការគណបក្សប្រជាជនឃុំកំពង់សិង្ហ ស្រុកព្រះស្តេច បានរៀបចំធ្វើពិធីបិទវគ្គយ៉ាងអធឹកអធម