
ខេត្ដព្រៃវែង ៖ លោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី២៧ មីនា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ទៅសំណេះសំណាលនិងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនប្រពលរដ្ឋចំនួន១១៤គ្រួសារ នៅស្រុកស្វាយអន្ទរ និងប្រជាពលរដ្ឋចំនួន៦២គ្រួសារ នៅស្រុកមេសាង ។