
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះលី តាំ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣១ មីនា ២០១៣ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។