
ខេត្តបាត់ដំបង ៖ ក្រុមមន្រ្តីនគរបាលការិយាល័យចរាចរណ៍ខេត្ត កាលពីព្រឹកថ្ងៃទី២ មេសា ២០១៣ បានចុះបិទស្ទីកឃ័ររាប់សិបសន្លឹក ដែលមានសរសេរខ្លឹមសារអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះនិងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» លើរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរនានា និងរថយន្តតាក់ស៊ីផង នៅតាមបណ្ដាចំណតរថយន្តតូចធំ ក្នុងក្រុងបាត់ដំបង ។