
រាជធានីភ្នំពេញ ៖ លោកវ៉ា សុធា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញជំនួសលោកង៉ែត ចដ្តាវី ដែលត្រូវចូលនិវត្តន៍ ក្រោយពីលោកបានកាន់កាប់មុខតំណែងជានាយកមន្ទីរនេះ អស់រយៈពេល២២ឆ្នាំកន្លងមក ។