
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលបន្ទាប់ពីបានដឹងថា ចោរ១ក្រុមបានស្ទាក់ប្លន់កូនប្រុសលោកអភិបាលក្រុងស្វាយរៀង យកអស់ខ្សែ.ក លុយកាក់ និងទូរស័ព្ទដៃ រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាពកាលពីថ្ងៃទី៣ មេសា វេលាម៉ោង៩យប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានហាយវ៉េ ចម្ងាយប្រមាណ២០ម៉ែត្រ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។