
រាជធានីភ្នំពេញ ៖ រថយន្ដពីរគ្រឿងឈប់ចាំភ្លើងស្ដុបដូចគ្នា ដោយរថយន្ដកាមរីឆ្លាមឈប់ខាងមុខ រថយន្ដក្រុងនៅខាងឆ្វេងដៃ ដល់ភ្លើងអាទិភាពរថយន្ដទាំងពីរបើកចេញទៅ ស្រាប់តែរថយន្ដកាមរីងាកចង្កូតមកខាងស្ដាំបន្ដិច ក៏ត្រូវរថយន្ដក្រុងកៀរជាប់ទៅមុខលែងរួច ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៤ មេសា នៅចំណុចស្ដុបអូរឫស្សី តាមផ្លូវលេខ១៦១