
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៦ មេសា ២០១៣ វេលាម៉ោង១០យប់ អាជ្ញាធរខណ្ឌទួលគោកដែលដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានចុះទៅត្រួតពិនិត្យមើលទីតាំងក្លឹបកម្សាន្តឌីស្កូ លេន សុន ស្ថិតនៅអគារលេខ២៨៨ វិថីទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ដែលបានបង្កសំឡេងរំខានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរខាង។