
ខេត្តកំពង់ស្ពឺ ៖ ត្រីចម្លែកមួយក្បាលដែលអ្នកខេត្តកំពង់ស្ពឺពុំធ្លាប់ជួបប្រទះ ត្រូវបានអ្នកភូមិព្រៃស្លឹក ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន អូសអួនក្នុងស្ទឹងព្រែកត្នោត ចាប់បានហើយយកមកលក់ឱ្យម្ចាស់ហាងរាត្រីអាន់ឆ័រ ទុកចិញ្ចឹមក្នុងតម្លៃ៣ម៉ឺនរៀល ។ ត្រីចម្លែកនេះមានរាងដូចអន្ទង់បន្តិចដូចត្រីខ្ជឹងបន្តិច ប៉ុន្តែវាមានដងខ្លួនវែង ពុំមានស្រកា ពុំមានទ្រនង់ខ្នងទេ ឯក្បាលដូចត្រីរ៉ស់ មានព្រុយ