
ខេត្តកំពង់ចាម ៖ រទេះដំរីមានកង់ធំដាក់តាំងនៅក្នុងបរិវេណវត្តសិរីមង្គល ហៅវត្តចុងជាច ស្ថិតនៅភូមិចុងជាច ឃុំចុងជាច ស្រុកតំបែរ ។ លោកយាយយីម អំ អាយុ៦៩ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃុំចុងជាច មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី៦ មេសា ថា កាលពីពេលរូបគាត់នៅវ័យ១៧ឆ្នាំ ព្រះចៅអធិការព្រះនាមយូ បានកៀងគរប្រជាជនប្រុសស្រីនៅក្នុងស្រុកតំបែរ ទៅកាប់ឈើនៅ