ខេត្តពោធិ៍សាត់ ៖ មន្ត្រីសង្គមកិច្ចខេត្តពោធិ៍សាត់ ចំនួន៣នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៤ មេសា បន្ទាប់ពីសួរនាំស្រាវជ្រាវឯកសារវត្ថុតាងរួចមក នៅថ្ងៃទី៦ មេសា បានបញ្ជូនទៅតុលាការខេត្តហើយ ប៉ុន្តែត្រូវបានតុលាការសម្រេចឃុំខ្លួន២នាក់ ឯម្នាក់ទៀតបានដោះលែងទៅវិញ ។
↧