
ខេត្តក្រចេះ ៖ ផ្ទះឈើប្រកក្បឿងចំនួន២ខ្នង៦ដំបូលតម្លៃរាប់ម៉ឺនដុល្លារ នៅជាប់គ្នាក្នុង ភូមិរការកណ្តាលទី១ សង្កាត់រការកណ្តាល ក្រុងក្រចេះ ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ តែក្នុងរយៈពេលមួយប៉ប្រិចភ្នែកនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ មេសា ២០១៣។