
ខេត្តកំពង់ស្ពឺ ៖ គ្រាប់កាំភ្លើងធំប្រភេទ១២០មីល្លីម៉ែត្រ ចំនួន១០៧គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈពេលកំពុងកាយដីចំការកំណត់ព្រំ។ ក្រោយពេលប្រទះឃើញគ្រាប់នោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ឱ្យចុះមកពិនិត្យ និងជួយការពារនៅទីនោះផងដែរ។ ហេតុការណ៍ប្រទះឃើញគ្រាប់កាំភ្លើងធំនេះកើតឡើងកាលពីថ្ងៃទី៨ មេសា ២០១៣