
រាជធានីភ្នំពេញ ៖ បុរសម្នាក់សន្លប់ស្តូកស្តឹងនៅកណ្តាលថ្នល់ព្រោះស្រវឹងស្រាជោកជាំ ហើយបើកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងក្នុងល្បឿនលឿន ទប់លំនឹងមិនបានក៏ដួលបោកក្បាលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៨ មេសា តាមបណ្តោយផ្លូវលេខ១៩៨៦ ទល់មុខហាងហេងលាភក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។