
រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខ បានក្របួចក្រុមជនជើងខ្លាំងវាយតប់គ្នាទាំង២ក្រុមដែលភាគច្រើនសុទ្ធតែក្មេងស្ទាវមានគ្នាសរុបចំនួន៧នាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ពី បទវាយតប់គ្នាបង្កចលាចលនៅក្នុងពិធីរាំធុងបាសកម្សាន្តចូលឆ្នាំថ្មីប្រពៃណី នៅតាមបណ្តោយផ្លូវលំមួយ ស្ថិតក្នុងភូមិបាយាប ក្រុមទី៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។