
រាជធានីភ្នំពេញ ៖ អាងយប់ស្ងាត់រថយន្ដកុងតឺន័របើកលឿនពេកជ្រុលទៅបុកម៉ូតូកិនខ្ទេចមួយកំណាត់ក្រោយ អ្នកជិះម៉ូតូ៣នាក់លោតចេញទាន់របួសរយះដៃជើង ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ មេសា នៅចំណុចព្រំប្រទល់សង្កាត់ចោមចៅ និងសង្កាត់ស្ទឹងមានជ័យ តាមផ្លូវវេងស្រេងកែងផ្លូវដួងងៀប ។