
រាជធានីភ្នំពេញ ៖ ចោរដៃឆើតម្នាក់បានធ្វើសកម្មភាពលួចរថយន្ត ខណៈពេលដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវ ហើយដើរទៅបត់ជើងតូចដោយមិនបានដកសោចេញពីរថយន្ត ។ ទោះបីជាបែបណា ចោរលួចរថយន្តនោះទំនងមិនសូវចេះបើកបរ ឬក៏ភ័យស្លន់ស្លោ ក៏បើកទាំងទទឹងទិសទៅបុករបងយានដ្ឋានជួសជុលរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាព័ទ្ធចាប់បានភ្លាមៗ ។