
ខេត្តកំពង់ចាម ៖ បុរសឈ្មោះ ព្រំ ហ៊ាង អាយុ៥៨ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូម៉ាកវ៉េវមិនពាក់មួកសុវត្ថិភាពដួលបោកក្បាល ហូរឈាមសន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង៧យប់ ថ្ងៃទី១៨ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស