
រាជធានីភ្នំពេញ ៖ ព្រឹកស្អែកនេះរាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយស្ថាប័នកំពូលៗ រដ្ឋសភា ព្រឹទ្ធសភា ក្រសួង មន្ទីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រារព្ធពិធីបុណ្យឯករាជ្យជាតិដ៏មហោឡារិកលើកទី៥៩ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១២) នៅទីលានបូជនីយកិច្ចវិមានឯករាជ្យ រាជធានីភ្នំពេញ នាវេលាម៉ោង៧ថ្ងៃទី៩ វិច្ឆិកា ២០១២ ក្រោមព្រះរាជាធិបតីព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។