
ខេត្តព្រះសីហនុ ៖ បន្ទប់់ស្នាក់នៅចំនួន៧របស់បុគ្គលិកជនជាតិចិននៃរោងចក្រធ្យូងថ្ម ដែលមានទីតាំងស្ថិតក្នុងស្រុកស្ទឹងហាវត្រូវអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ មេសា ។លោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងខណៈភ្លៀងកំពុងធ្លាក់ស្រិចៗ ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ ។