
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះគ្នា៤នាក់ ស្រី៣នាក់ បើកបុកពីក្រោយម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិកបណ្តាលឱ្យដួលម៉ូតូឌ្រីមសេ១២៥ ធ្លាក់មនុស្សរណូករណែលពេញផ្លូវ ស្រាប់តែម៉ូតូស្មាសវី ពណ៌សលាយខ្មៅមួយគ្រឿងទៀត បើកមកពីក្រោយកិនស្រីម្នាក់រងរបួសធ្ងន់ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១