
ខេត្តកំពង់ចាម ៖ បុគ្គលិកផ្នែកផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុនបារីលុចសារីប្រមាណជាង៥០នាក់បាននាំគ្នាធ្វើកូដកម្មជាប់ៗគ្នា នារសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ មេសា ២០១៣ នៅនឹងស្នាក់ការសាខារបស់ក្រុមហ៊ុនវីនីតុន (គ្រុប) ចំកាត់ មានទីតាំងនៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីគាំទ្រលោកឃុយ លាងហៃ ប្រធានផ្នែកទីផ្សារខេត្ត ឲ្យនៅប្រចាំការ