
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវប៉ូលិសល្បាតខណ្ឌទួលគោក ឃាត់ខ្លួនកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ មេសា នៅចំណុចមុខផ្ទះលេខ១៣៤ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងក្រុមទី៣៩ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ការឃាត់ខ្លួនពីបទលួចដែលមានស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកម៉ូតូ) កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ