
រាជធានីភ្នំពេញ ៖ បុរសមាឌធំដំបងពីរនាក់បានត្រូវកម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ូលិសប៉ុស្តិ៍ចោមចៅចាប់ដាក់ខ្នោះដៃជាប់គ្នា បន្ទាប់ពីពួកគេជិះម៉ូតូធុនធំម៉ាកSLមួយគ្រឿងបង្កឲ្យមានការសង្ស័យដោយសារតែម៉ូតូនោះ មានបិទស្កុតពណ៌ខ្មៅនៅលើស្លាកលេខ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ មេសា នៅលើកំណាត់ផ្លូវចោមចៅ