
ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១៣ តុលា នៅលើសាឡាងអ្នកលឿងកើតមានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយ ដែលធ្វើឱ្យក្រុមអ្នកដំណើររាប់ពាន់នាក់ មានការតក់ស្លុតជាខ្លាំង ដោយសារតែរថយន្តកូរ៉េ១តោនកន្លះមួយគ្រឿង ដែលមានផ្ទុកកូនឈើពេញលើរថយន្តផងនោះ បានបើកចុះក្នុងសាឡាង ហើយជ្រុលដាំដូងក្បាលធ្លាក់កង់មុខពីលើសាឡាងទៅក្នុងទឹកទន្លេ