
រាជធានីភ្នំពេញ ៖ ម៉ូតូធំម៉ាក FZ 5 ពណ៌សលាយក្រហម ជិះគ្នា២នាក់ក្នុងល្បឿនលឿនក៏វ៉ាក់នឹងរ៉ឺម៉កម៉ូតូហើយព្យាយាមចាប់ហ្វ្រាំងទាំងគំហុក បណ្តាលឱ្យដួលបោករងរបួសធ្ងន់ទាំង២នាក់ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មេសា នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។