
ខេត្តកំពង់ចាម ៖ «កូនកំលោះ ក្រមុំដែលរៀបមង្គលការដោយមិនបានចុះអេតាស៊ីវិល ត្រូវបានចាត់ទុកប្រៀបនឹងគូសង្សារ ហើយមិនទាន់ត្រឹមត្រូវតាមទម្រង់ច្បាប់នោះទេ» ។ នេះជាប្រសាសន៍របស់លោក ជា សុខរិទ្ធ អភិបាលក្រុងសួងថ្លែងនៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋជាង៩០០នាក់ នៅសាលាក្រុងសួងកាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ២០១២ ។