
រាជធានីភ្នំពេញ ៖ អ្នកបើកបរធុំក្លិនស្រាដូចគ្នាពេលបើកមកដល់ចំណុចផ្លូវកែងរថយន្តBMW ពណ៌ខ្មៅបុកជាមួយរថយន្តកូរ៉ូឡា ពណ៌ស្ករ ធ្វើឱ្យរថយន្តBMW វិលខ្ញាល់រួចជ្រុលទៅបុកជាប់បង្គោលភ្លើងបណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែកម្ចាស់កូរ៉ូឡារងរបួសដៃស្តាំបន្តិច ឯរថយន្តខូចខាតយ៉ាងដំណំ ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ