
ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានបន្ដិចបន្ទាប់ពីបុរសរូបនោះបានជិះកង់ធ្លាក់ចូលលូទឹកកាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី៨ វិច្ឆិកា នៅចំណុចជិតរបងវត្តធម្មយុត្តិ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។បុរសរងគ្រោះឈ្មោះរ៉ុម សាផន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។