
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័របើកកិនម៉ូតូឌ្រីមសេ១២៥ អូសជាប់ពីក្រោមប្រមាណ១០ម៉ែត្របណ្តាលឱ្យខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង សំណាងល្អអ្នកជិះម៉ូតូ២នាក់ ខ្ទាតចេញក្រៅរងរបួសរលាត់ដៃជើងតិចតួច ។ គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១០ វិច្ឆិកា នៅចំណុចផ្លូវលេខ៥៩៨ ក្រុម២៩ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។