
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១១ វិច្ឆិកា ២០១២ នៅអធិការដ្ឋានខណ្ឌទួលគោក លោកវរសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌបានប្រមូលផ្តុំ និងសមកម្លាំងដើម្បីត្រៀមចូលរួមការពារកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះ ។ កម្លាំងនគរបាលនៃអធិការដ្ឋានចំនួន៤៨នាក់ត្រូវបានជួបប្រមូលផ្តុំនៅអធិការដ្ឋាន រួមជាមួយរថយន្តចំនួន៣គ្រឿង ម៉ូតូ១០គ្រឿង ដោយមានការណែនាំពីលោកអធិការ ។