
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ បានជំរុញឱ្យស្នាដៃច្នៃប្រឌិតរបស់សិល្បករសម័យថ្មីមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវជៀសវាងនូវការលួចចម្លងពីមួយទៅមួយដោយខុសច្បាប់ ។ លោករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះអង្គការសិល្បៈខ្មែរអមតៈដែលបានរៀបចំជាមហោស្រពសិល្បៈខ្មែរនេះឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈរបស់ជាតិខ្មែរឱ្យមានភាពរីកចម្រើន និងគង់វង្សយូរអង្វែង ។