
ខេត្តប៉ៃលិន ៖ រថយន្តដឹកសំពីងសំពោងខ្ពស់កប់ពពកជាច្រើនគ្រឿងនៅតាមដងផ្លូវអន្តរជាតិពីបាត់ដំបងទៅប៉ៃលិនជារៀងរាល់ថ្ងៃមិនដែលឃើញមានសមត្ថកិច្ចណាអើពើឃាត់រថយន្តយកមករក្សាទុកនៅស្នងការដ្ឋានធ្វើកិច្ចសន្យាតាមផ្លូវច្បាប់ទេ តែពួកគាត់ចាំយកតែលុយមិនឱ្យរំលងរថយន្តមួយគ្រឿងឡើយ ។ បើគេសង្កេតមើលទៅឃើញថា មានរថយន្តនីស្សាន់ រថយន្តធុនធំសន្តោងកន្ទុយរ៉ឺម៉កផ្ទុកអីវ៉ាន់សំពីងសំពោងឆ្លងកាត់តាមផ្លូវសាខា