
ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋកម្ពុជា-ថៃលក់ដូរនៅក្នុងផ្សាររុងក្លឿប្រទេសថៃ បាននាំគ្នាធ្វើពិធីបុណ្យកឋិនទានសាមគ្គី កាលពីថ្ងៃទី៩ វិច្ឆិកា ២០១២ ដើម្បីដង្ហែចូលវត្តពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ កឋិនទាននេះ ផ្តើមឡើងដោយលោក កាសែម ជនជាតិថៃ និងអ្នកស្រី ឡាយ ណារិន ជាភរិយា ជនជាតិខ្មែរ និងលោក សុរៈស៊ាក់ ជនជាតិថៃ និងអ្នក