
រាជធានីភ្នំពេញ ៖ ស្ត្រីមានវិបត្តិម្នាក់បានជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែត្រូវប៉ូលិសការពារស្ពានជួយឃាត់ទាន់ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៤ វិច្ឆិកា ២០១២ ។ ស្ត្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះឈ្មោះឈិត ស្រីម៉ៅ អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រមានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ