
ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុកប្រុសស្រីចំនួន៦នាក់ត្រូវបានមេខ្យល់ដាក់តាមរទេះអូសលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់តាមមាត់ច្រកទ្វារអន្តរជាតិ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១២ ត្រូវបានសមត្ថកិច្ចតម្រួតអន្តោប្រវេសន៍ភាគីថៃមាត់ច្រកប៉ោយប៉ែត ខ្លងលឹកធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅក្នុងស្រុកអារញ្ញ ប្រទេសថៃ ។