
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចចរាចរនៅតែមិនអាចបង្រ្កាប ឬទប់ស្កាត់រថយន្តដឹកសំពីងសំពោងគ្មានសណ្ដាប់ធ្នាប់ចូលក្នុងក្រុងបានឡើយ បើទោះជាមន្ត្រីនៃការិយាល័យចរាចរណ៍ធ្លាប់អះអាងថា នឹងលុបបំបាត់រថយន្តដែលមិនគោរពច្បាប់ទាំងនោះឲ្យអស់ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់នាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ដល់មនុស្សក្តី ។