
រាជធានីភ្នំពេញ ៖ បុរស២នាក់ស្ថិតក្នុងសភាពស្រវឹង បានជិះម៉ូតូស្មាសឌុបគ្នា តាមបណ្តោយផ្លូវលេខ១៨២ ហើយបានឡើងចំណោត ជាន់ហ្វ្រាំងមិនទាន់រអិលថយក្រោយដួលបោកទៅនឹងថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ វិច្ឆិកា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។