
ក្រុងប៉ោយប៉ែត ៖ ដងផ្លូវនៅភូមិអូរនាងស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពេលនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរដោយរថយន្តមិនអាចបើកបរបាន ព្រោះដងផ្លូវបានក្លាយទៅជាជ្រលងអូរទៅហើយៗ បញ្ហានេះអ្នកស្រុកបានចោទប្រកាន់ទៅលើរថយន្តដឹកហ្គាសពីព្រំដែនជាអ្នកបំផ្លាញ ។