
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញធុនធ្ងន់ចំនួន២៧គ្រឿង ត្រូវអាជ្ញាធរខណ្ឌទួលគោកចុះស្ទាក់ឃាត់និងបញ្ជូនទៅកាន់សាលាខណ្ឌ ដោយសារតែរថយន្តទាំងនោះនៅតែបន្តធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់បង្កអោយកកស្ទះចរាចរណ៍ ។ ការចុះឃាត់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ វិច្ឆិកា នៅតាមផ្លូវលេខ២៧១ មុខវិទ្យាល័យជា ស៊ីម សាមគ្គី